Khmer Aticle

 

td>

កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ CAMBODIA KINGDOM OF WONDER

យើងគឺជាអ្វីដែលយើងគិត អ្វីៗដែលយើងមានកើតចេញពីគំនិតរបស់យើង គំនិតរបស់យើងបង្កើតពិភពលោករបស់យើង
 
អត្ថបទអប់រំ  |
   

1/ការងារ​ជា​បច្ច័យ​ញ៉ាំង​លោក​ឲ្យ​ចំរើន

2/ពុទ្ធសាសនានិងតម្លៃសីលធម៌ចំពោះស្វាមីភរិយា

3/ពុទ្ធគយា

1/ការងារ​ជា​បច្ច័យ​ញ៉ាំង​លោក​ឲ្យ​ចំរើន

ហ្លួង​និពន្ធ​មន្រ្តី ញ៉ុក – ថែម រៀបរៀង

មនុស្ស​ដែល​កើត​មក​ក្នុង​លោក​គ្រប់​រូប ត្រូវ​តែ​ធ្វើ​ការងារ ដើម្បី​ចិញ្ចឹម​ជីវិត​រៀង​ខ្លួន, យើង​អាស្រ័យ​នៅ​ក្នុង​លោក មិន​ធ្វើ​កិច្ចការ​អ្វី​មិន​បាន​ជា​ដាច់​ខាត ព្រោះ​កិច្ចការ​របស់​មនុស្ស បី​ដូច​ជា​តួ​ចក្រ​ឬ​កង់​យ៉ាង​ធំ​សម្បើម​អស្ចារ្យ ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​លោក​វិល​ទៅ​កាន់​សេចក្ដី​ចំរើន​ឥត​អាក់​រាប់​ចាប់​ តាំង​ពី​បុរាណ ដរាប​មក​ដល់​សម័យ​បច្ចុប្បន្ន ។ មនុស្ស​សម័យ​បុរាណ​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត ៗ គ្នា​មក​ហើយ រាប់​រយ​រាប់​ពាន់​ឆ្នាំ ទើប​លោក​យើង​បាន​ដុះ​ដាល​ចំរើន​ដូច​សម័យ​សព្វ​ថ្ងៃ​នេះ។

តាម​ដោយ​ពិត​កិច្ចការ​ស្នាដៃ​របស់​មនុស្ស​ទេ​តើ ដែល​ជា​តួ​ចក្រ​យ៉ាង​សំខាន់ សម្រាប់​ឯកជន ឬ​មហា​ជន ឬ​សង្គម ឬ​សម្រាប់​ប្រទេស​ជាតិ រហូត​ដល់​ពិភព​លោក​ទាំង​មូល ដែល​យើង​អាស្រ័យ​នៅ​សព្វ​ថ្ងៃ​នេះ ។ ហេតុ​នេះ ទើប​យើង​មើល​ឃើញ​ជាក់​ច្បាស់​ថា ក្នុង​លោក​នេះ គ្មាន​មនុស្ស​នៅ​ទំនេរ​ទេ សុទ្ធ​តែ​មាន​ការងារ​ទៅ​តាម​សភាព​រៀង ៗ ខ្លួន កាល​យើង​នៅ​តូច​យើង​ក៏​ធ្វើ​ការ​ផ្សេង ៗ មាន​ស៊ី​ផឹក, ដេក, ដើរ, ឈរ, អង្គុយ, យំ, សើច ។ល។ ដល់​ចំរើន​វ័យ​ធំ​បន្តិច​ឡើង យើង​ក៏​ធ្វើ​ការ​សិក្សា​រៀន​សូត្រ ហាត់​លោត, ហាត់​រត់, ហាត់​ហែល​ទឹក ។ ល ។ ដល់​មាន​អាយុ​គ្រប់​នីតិភាព យើង​ត្រូវ​ធ្វើការ​ចិញ្ចឹម​ជីវិត​អាត្មា​នឹង​គ្រួរសា​ទៅ​ទៀត ។ ការ​ធ្វើ​របរ​ចិញ្ចឹម​ជីវិត​នឹង​ការ​គ្រប់​គ្រង​រក្សា​គ្រួសា ជា​ភាសរៈ​ប្រចាំ​របស់​មនុស្ស​គ្រប់​រូប​ដោយ​ពិត ។

ខួរ​ក្បាល​នឹង​សេចក្ដី​ឈ្លាស​វៃ ព្រម​ទាំង​សេចក្ដី​ព្យាយាម​របស់​មនុស្ស​ទេ​តើ ដែល​ធ្វើ​ឲ្យ​ពិភព​លោក​ដ៏​ធំ​ទូលាយ​មហិមា​នេះ សម​ជា​ទី​ស្នាក់​នៅ​នៃ​មនុស្ស​លោក ។ សេចក្ដី​ចំរើន​ដែល​ហៅ​ថា អារ្យធម៌​របស់​លោក​ជា​ផល​ដែល​បាន​មក​ពី​ខួរ​ក្បាល​នឹង​សេចក្ដី​ប្រឹង​ប្រែង​ ធ្វើការ​របស់​មនុស្ស​ទាំង​អស់ ។ គ្រប់​យ៉ាង​ក្នុង​លោក តែង​តែ​មាន​ការ​ប្រែ​ប្រួល​ជានិច្ច​គ្រប់ ៗ នាទី ។ មនុស្ស​សម័យ​បុរាណ មាន​គំនិត​ចង់​ហោះ​ហើរ​ដើរ​ធ្យាន​លើ​វេហាស៍​ដូច​ជា​បក្សី ។ មាន​គំនិត​គិត​ចង់​បង្កើត​យាន​ជំនិះ​វិសេស​ផ្សេង ៗ មក​ហើយ ដូច​មាន​សេចក្ដី​ដំណាល​ពី​មនោភាព​របស់​មនុស្ស ក្នុង​សាស្រ្តា​ល្បែង​នានា មាន​រឿង​ហង្សយន្ត ឬ​ភួង​ម៉ាល័យ​ជា​ដើម។

គំនិត​គិត​ស្មាន​របស់​មនុស្ស​សម័យ​ជាន់​ដើម ក្លាយ​ទៅ​ជា​ការ​ពិត​ឡើង​ក្នុង​សម័យ​ជាន់​ក្រោយ​នេះ ដូច​ជា​យាន​ជំនិះ​យ៉ាង​វិសេស ៗ ទាំង​ខាង​ជើង​ទឹក ទាំង​ខាង​ជើង​គោក ទាំង​ឃាង​អាកាស ដូច​រថយន្ត, រថភ្លើង, កប៉ាល់, យន្តហោះ សម្រាប់​ពង្រួញ​ផ្លូវ​គមនាគមន៍​ឲ្យ​ខ្លី​ចុះ អាច​ទៅ​បាន​គ្របិ​ទិស​ទី​ក្នុង​លោក ។ ខាង​ការ​ជូន​ដំណឹង​គ្នា​ទៅ​វិញ​ទៅ​មក ហាក់​ដូច​ជា​យើង​បាន​សម្រេច​វិជ្ជា​ភ្នែក​ទិព្វ ត្រចៀក​ទិព្វ​ទាន់​ចិត្ត ដូច​ទូរស័ព្ទ​ទូរលេខ​នឹង​វិទ្យុ​ជាដើម ។ ផ្នែក​ខាង​ការ​រីក​រាយ​កំសាន្ត​ចិត្ត​ក្នុង​វេលា​រាត្រី​វិញ​ក៏​មាន​ភាព​ យន្ត ( កុន​ស្រមោល ) នឹង​វិទ្យុភាពយន្ត ហើយ​មក​ក្នុង​សម័យ​បរមាណូ​នេះ វិជ្ជាការ​របស់​មនុស្ស​រឹង​រឹត​តែ​ចំឡែក​អស្ចារ្យ​ណាស់​ទៅ​ទៀត ដូច​ជា​គ្រាប់​បែក​បរមាណូ​នឹង​វត្ថុ​សព្វ​សារពើ ដែល​ធ្វើ​ពី​រិទ្ធិ៍​បរាណូ សុទ្ធ​សឹង​តែ​អស្ចារ្យ​ណាស់ ។ ហើយ​អំណើះ​ត​ទៅ​ខាង​មុខ​ទៀត អាច​កើត​អស្ចារ្យ​ចំឡែក​ប្លែកៗ ថ្មី ៗ ទៀត ។ ច្រើន​លើស​លន់​គណនា ដែល​សម្រេច​ដោយ​បញ្ញា​នឹង​ស្នាដៃ​របស់​មនុស្ស​មិន​ខាន ។

ក្នុង​ចំណោម​ពួក​អ្នក​ជញ្ជឹង​រំពឹង​គិត​ចង់​រៀបចំ ពិភព​លោក​ឲ្យ​បាន​ចំរើន​រុង​រឿង ប្រកប​ដោយ​សេចក្ដី​សុខ​ក្សេមក្សាន្ត បើ​ពោល​ដោយ​ភាគ​ច្រើន គឺ​ពួក​អ្នក​ប្រាជ្ញ​វិទ្យាសាស្រ្ត ដែល​បាន​ខំ​ប្រឹង​កសាង​សេចក្ដី​ចំរើន​នឹង​ការ​ស្រួល​សប្បាយ ដល់​មនុស្ស​ជាតិ​ផង​គ្នា ។ មាន​ចួនកាល លោក​អ្នក​នឹក​ស្មាន​ថា គំនិត​ពួក​អ្នក​ប្រាជ្ញ​វិទ្យសាស្រ្ត ជា​គំនិត​ឥត​ហេតុ​ផល​ហួស​វិស័យ​មនុស្ស​លោក ត​មក​សម័យ​ខាង​ក្រោយ ក្លាយ​ទៅ​ជា​ការ​ពិត​ជាក់​ស្ដែង​ឡើង ពិភព​លោក​ទើប​ប្រដាប់​ប្រដា​ដោយ​របស់​ចំឡែក ៗ ច្រើន​ជា​អនេក​ប្រការ គួរ​ឲ្យ​អស្ចារ្យ​ណាស់ ដែល​ជា​ផល​កើត​ឡើង​ដោយ​សតិ​បញ្ញា​នឹង​ស្នាដៃ​របស់​អ្នក​ប្រាជ្ញ​ វិទ្យាសាស្រ្ត​ដោយ​ភាគ​ច្រើន​បំផុត។

កាល​បើ​យើង​សំឡឹង​មើល​ជុំវិញ​ខ្លួន​យើង ហើយ​សួរ​ខ្លួន​ឯង​ថា នរណា​ជា​អ្នក​សាង​វត្ថុ​ផ្សេង ៗ អស់​ទាំង​នោះ​ឡើង អ្នក​ណា​កសាង​រថយន្ត, រថភ្លើង, ភ្លើង​អគ្គិសនី, យន្ត​ហោះ​ជា​ដើម អ្នក​ណា​ជា​អ្នក​គិត​ផ្សំ​ថ្នាំ​បំបាត់​រោគ​នានា, អ្នក​ណា​ជា​អ្នក​គិត​ប្រឌិត​ផលិត​ភ័ណ្ឌ អំពី​វត្ថុ​ឥត​ដំឡៃ​នានា​ឲ្យ​ទៅ​ជា​របស់​មាន​ប្រយោជន៍ ត្រា​តែ​យើង​មាន​គ្រឿង​ប្រើ​ប្រាស់​ប្លែក ៗ ច្រើន​ជា​អនេក​អនន្ត, យើង​អាច​តប​ដោយ​ខ្លួន​ឯង​ថា ពួក​អ្នក​ប្រាជ្ញ​វិទ្យាសាស្រ្ត​អស់​នោះ​ហើយ​ដែល​បាន​ប្រសិទ្ធិ៍ និរមិត្ត​វត្ថុ​អស់​នោះ​ឲ្យ​កើត​ឡើង ។ អ្នក​ប្រាជ្ញ​វិទ្យាសាស្រ្ត​ទាំង​ឡាយ មិន​បាន​ប្រាថ្នា​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុន្មាន​ទេ ដោយ​យល់​ឃើញ​ហើយ​ប្រកាន់​ថា កាល​បើ​កើត​មក​ជា​មនុស្ស ត្រូវ​តែ​បំពេញ​មុខ​ក្រសួង​របស់​មនុស្ស​គឺ​ជួយ​គ្នា​ព្រួត​ដៃ​គ្នា​គ្រប់​ គ្រង​ពិភព​លោក​ឲ្យ​បាន​ចំរើន ប្រកប​ដោយ​បកតិ​សុខ​យ៉ាង​ធំ​ទូលាយ ។ ដោយ​ហេតុ​ពួក​អ្នក​ប្រាជ្ញ​វិទ្យសាស្រ្ត មាន​បំណង​ចំពោះ​ផល​ចំរើន​ដោយ​រួបរួម​គ្នា​នេះ ទើប​យើង​គួរ​ចារិក​រំលឹក​គុណ របស់​បុគ្គល​ដែល​ធ្វើ​សារប្រយោជន៍​ដល់​លោក​គ្រប់​ខណៈ។

ផល​សម្រេច ដែល​ជួយ​ស្ទួយ​មនុស្ស ឲ្យ​មាន​កេរ្តិ៍​ឈ្មោះ​នឹង​កិត្តិយស​ល្បី​ល្បាញ ព្រម​ទាំង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ចំរើន​រុង​រឿង​ឡើង នេះ​នាំ​ឲ្យ​យើង​យល់​ថា ផល​សម្រេច​ជា​របស់​សំខាន់​ក្រៃលែង ប៉ុន្តែ​ការ​ដែល​នឹង​ញ៉ាំង​ផល​សម្រេច​របស់​ខ្លួន ឲ្យ​បាន​ដល់​គោល​បំណង​នោះ លុះ​តែ​អាស្រ័យ​សមត្ថភាព​ក្នុង​ការងារ​ជា​គោល​សំខាន់ ។ រដ្ឋ​បុរស​រាល់​រូប អ្នក​ប្រាជ្ញ​វិទ្យាសាស្រ្ត​រាល់​គ្នា​នឹង​ពួក​អ្នក​សិល្បៈករ បាន​ខំ​ព្យាយាម​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ញ៉ាំង​ការ​ដែល​ខ្លួន​ធ្វើ​នោះឲ្យ​បាន​សម្រេច​ជា​រូប​រាង​ឡើង។

តាម​ធម្មតា មនុស្ស​យើង​មាន​អំណាច​មួយ ដែល​ធម្មជាតិ​បាន​ប្រគល់​ឲ្យ​មក តាំង​ពី​កំណើត​គឺ​ខួរ​ក្បាល ។ មនុស្ស​ដែល​មាន​ខួរ​ក្បាល រមែង​មាន​សតិ​បញ្ញា​សម្រាប់​ត្រិះរិះ​រក​ហេតុ​ផល ចំពោះ​របស់​ដែល​មាន​នៅ​ជុំវិញ​ខ្លួន​យើង ព្រម​ទាំង​គោល​ការណ៍​សម្រាប់​ការពិចារណា​ព្រឹត្តិការណ៍​បាន​ជាក់​ច្បាស់, ដំណើរ​នេះ​ធ្វើ​ឲ្យ​មនុស្ស​ជាតិ មាន​ភាវៈ​ខ្ពង់​ខ្ពស់​ជាង​សព្វ​សត្វ​ទាំង​ឡាយ​យ៉ាង​ត្រដែត​ត្រដឹម ។ ផល​សម្រេច​គ្រប់​ចំណែក​ដែល​មាន​នៅ​ក្នុង​លោក​នេះ កើត​មក​អំពី​ស្នាដៃ​របស់​មនុស្ស​ទាំង​អស់​ចំណែក​ខាង​សព្វ​សត្វ​ទាំង​ឡាយ គ្រាន់​តែ​ជា​គូ​ដៃ ឬ​ជា​គ្រឿង​ឧបករណ៍​មួយ​យ៉ាង ដែល​មនុស្ស​ប្រើ​ប្រាជ្ញា​ឈ្លាសវៃ​របស់​ខ្លួន យក​មក​បង្ហាត់​ប្រើ​ការ​ជា​ប្រយោជន៍​ដល់​មនុស្ស​ផង​គ្នា ។ មនុស្ស​ជាតិ​នេះ​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​មក​ហើយ​រាប់​សែន​រាប់​លាន​ ឆ្នាំ ហើយ​នឹង​តាំង​នៅ​ក្នុង​លោក​ដរាប​ដល់​លោក​បែក​ធ្លាយ​ទំលាយ​ទៅ​វិញ ។ កាល​បើ​យើង​ដឹង​ថា មនុស្ស​ជាតិ​ត្រូវ​បាន​គ្រប់​គ្រង​លោក​ដូច្នេះ ទើប​ត្រូវ​តែ​យើង​ដែល​ជា​មនុស្ស​គ្រប់ ៗ រូប ប្រើ​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​លោក ដោយ​ការ​ធ្វើ​ឲ្យ​កើត​សន្តិសុខ​ព្រម​ទាំង​អារ្យធម៌​ថ្លៃ​ថ្នូរ​ដល់​លោកបាន​ដល់​ការ​ធ្វើ​ខ្លួន​ឲ្យ​មាន​ប្រយោជន៍​ដល់​លោក​រួប​រួម​គ្នា។

សេចក្ដី​សម្រេច​គ្រប់​យ៉ាង កើត​មក​ពី​គំនិត​មាន​បំណង​មុតមាំ ជា​មូលដ្ឋាន​ដ៏​សំខាន់ ។ កាល​ពី​មួយ​រយ​ឆ្នាំ​មុន​នេះ ឬ​មុន​នោះ​ឡើង​ទៀត គ្មាន​នរណា​គិត​នឹក​ថា មនុស្ស​យើង​អាច​ហោះ​ហើរ​បាន ឬ​មាន​យន្តហោះ​អណ្ដែត​លឿន​ទៅ​ក្នុង​អាកាស​បាន ជា​យាន​យ៉ាង​វិសេស មាន​សន្ទុះ​លឿន​ស្លៅ​គួរ​ឲ្យ​អស្ចារ្យ ជា​ការ​ពង្រួញ​ផ្លូវ​គមនាគមន៍​យ៉ាង​ឆ្ងាយ​ណាស់ ដែល​ពី​ដើម​ត្រូវ​ធ្វើ​ដំណើរ​រាប់​ខែ​ឬ​ឆ្នាំ​ទើប​ទៅ​ដល់ ឥឡូវ​នៅ​ត្រឹម​តែ​រាប់​ម៉ោង​ឬ​រាប់​ថ្ងៃ​ប៉ុណ្ណោះ ។ ក្នុង​ទឹក​មាន​កប៉ាល់​កាណូត​ជា​ដើម ប្រើ​ជា​យាន​យ៉ាង​លឿន​ស្លៅ​មិន​បាច់​ប្រើ​ចែវ​ច្រវា ថ្នោល​ឬ​ក្ដោង ។ លើ​គោក មាន​រថយន្ត រថ​ភ្លើង ប្រើ​បាន​រហ័ស​ស្រួល​សប្បាយ​ជា​អនេក ជា​ជំនួស​រថ​សេះ ឬ​រទេះ​គោ ឬ​ដំរី ។ ក្រៅ​អំពី​នេះ​នៅ​មាន​គ្រឿង​ឧស្សាហកម្ម​ផ្សេង ៗ ទៀត ដូច​ជា​ឧស្សាហកម្ម​តម្បាញ​ការ​ដេរ​ប៉ាក់ ដោយ​យន្ត ពួក​អ្នក​គិត​ប្រឌិត​វត្ថុ​អស់​នេះ​ដំបូង​បំផុត​នោះ ត្រូវ​នាំ​គ្នា​សើច​ចំអក​ឡកឡឺយ ហើយ​យល់​ថា ជា​គំនិត​ឆ្កួត​រវើរវាយ​ឥត​ខ្លឹមសារ ។ ដារាប​ដល់​ពួក​អ្នក​ដែល​ធ្វើ​គ្រឿង​ភាជន​ដី​ដុត ដែល​យើង​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​នេះ ក៏​ត្រូវ​គេ​ចោទ​បរិហារ​ថា​ឆ្កួត​ផ្ដេសផ្ដាស ឬ​ថា​ល្ងង់ល្ងឹត​ណាស់ ។ ប៉ុន្តែ​អ្នក​ដែល​មាន​គំនិត​ដែល​គិត​ប្រឌិត បាន​ខំ​ព្យាយាម​រក​វិធី​ធ្វើ​គ្រឿង​ភាជន​ដី ( ពែង, ចាន, កន្ថោរ, ) ត្រា​ដែល​បាន​សម្រេច​ដូច​បំណង​នោះ តោង​ចាយ​វាយ​ទ្រព្យ​សម្បត្តិ​ស្ទើរ​តែ​អស់​រលីង​ពី​ខ្លួន ហើយ​អស់​ពេល​វេលា​ស្រាវជ្រាវ​រក​ដល់ ១០ ឆ្នាំ ទើប​បាន​សម្រេច ដូច្នេះ​ទើប​ឃើញ​ថា​អ្នក​ដើម​គំនិត​ដែល​បាន​គិត​ប្រឌិត​របស់​ប្លែក ៗ ឡើង ជា​មនុស្ស​មាន​គំនិត​មុត​មាំមាន​ព្យាយាម​ម៉ឺងម៉ាត់​ណាស់។

ចិត្តិទ្ធិ​បាទ​ជា​របស់​សំខាន់​បំផុត ដែល​អាច​ញ៉ាំង​សេចក្ដី​សម្រេច​ឲ្យ​បង្កើត​ឡើង​បាន​ដល់​មនុស្ស​គ្រប់​រូប ។ អ្នក​ធំ ៗ ឬ​រដ្ឋ​បុរស ត្រូវ​តែ​មាន​បំណង​មុត​មាំ​ជា​ប្រធាន ទើប​ឋិត​នៅ​ក្នុង​តំណែង​សំខាន់ៗបាន ដោយ​បង្ហាញ​ឲ្យ​ឃើញ​សមត្ថភាព​ក្នុង​ការងារ ហើយ​អាស្រ័យ​សេចក្ដី​ព្យាយាម​មិន​រួញ ត្រា​ដែល​បាន​ទៅ​ដល់​ផល​ដែល​ខ្លួន​ប៉ុនប៉ង​សំដៅ​ទុក ទើប​ឃើញ​ថា សេចក្ដី​សម្រេច​ត្រូវ​អាស្រ័យ​ហេតុ ២ ប្រការ គឺ​បំណង​នឹង​សេចក្ដី​ព្យាយាម បើ​ខ្វះ​គុណ​ធម៌ ២ ប្រការ​នេះ រមែង​នឹង​សម្រេច​ទៅ​បាន​ដោយ​កម្រ​ណាស់ ។ យើង​គង់​បាន​ឃើញ​ស្រាប់​ហើយ​ថា ហាង​រាន​លក់ដូរ​ឬ​ក្រុមហ៊ុន ដែល​លើក​លែង​ធ្វើការ​ជំនួញ ព្រោះ​ខាត​ទុន ឬ​លក់​ដូរ​មិន​ដាច់ ។ ការ​ដែល​ហាង​រាន ឬ​អ្នក​ចាត់ការ​មិន​មាន​បំណង​នឹង​សេចក្ដី​ព្យាយាម​មុត​មាំ ក្នុង​ការ​លក់​ដូរ​ឲ្យ​បាន​ចំរើន​រុង​រឿង​ត ៗ ទៅ មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ទទួល​បំរើ​ប្រជាជន ដោយ​សុចរិត​ស្មោះត្រង់​ទេ កិច្ចការ​ខាង​ផ្លូវ​ជំនួញក៏​នឹង​ចំរើន​លូតលាស់​ទៅ​ពុំ​បាន​ដែរ។

ការ​មាន​មានះ​មុត​មាំ​នឹង​សេចក្ដី​ព្យាយាម​មិន​រួញរា ជា​បច្ច័យ​យ៉ាង​សំខាន់​ក្នុង​កិច្ច​ប្រកប​ការងារ​ដែល​ខ្លួន​ចាប់​ផ្ដើម​ធ្វើ​ឡើងឲ្យ​បាន​សម្រេច​ដូច​បំណង។

មាន​មនុស្ស​ជា​ចំនួន​ច្រើន ដែល​នឹក​ចង់​ផ្ដើម​ធ្វើ​អ្វី​ក៏​ចាប់​ធ្វើ​ការ​នោះ​ទៅ តែ​គ្រាន់​តែ​ធ្វើ​ទៅ​បាន​បន្តិច ក៏​នឿយណាយ​រសាយ​សេចក្ដី​ព្យាយាម​បន្តិច​ម្ដង ៗ ត្រា​តែ​លែង​ធ្វើការ​ដែល​ចាប់​ផ្ដើម​ធ្វើ​ពី​ដំបូង​នោះ ។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា គេ​ខ្វះ​សេចក្ដី​មានះ ដែល​ជា​ដើម​ហេតុ​នៃ​សេចក្ដី​សម្រេច​នុះ​ឯង ។ គោល​សំខាន់​ដែល​នឹង​ធ្វើការ​ឲ្យ​សម្រេច​ទៅ​បាន​នោះ​នៅ​ត្រង់​សេចក្ដី​មានះ​ ព្យាយាម​មិន​រួញរា យក​ជ័យ​ជំនះ​ចំពោះ​ឧបស័គ្ក​នានា​ប្រការ ចុះ​ដៃ​ធ្វើ​រៀង ៗ ទៅ​មិន​អាក់​ខាន មុខ​ជា​នឹង​បាន​ទទួល​ផល​សម្រេច​ជា​ប្រាកដ ។ មាន​ជន​តាំង​ចិត្ត​ធ្វើការ​មុត​មាំ​ក្នុង​ជាន់​ដំបូង ដល់​ចាប់​ធ្វើការ​នោះ​បាន​បន្តិច​ទៅ បែរ​ជា​មាន​គំនិត​រារែក​កន្ធែក​ចិត្ត​លះ​បង់​ការ​ចាស់​ចាប់​ធ្វើ​ការ​ថ្មី​ត ​ទៅ​ទៀត បុរាណ​លោក​ពោល​ទុក​ថា « ចាប់​នេះ​ចាប់​នោះ​មិន​ឆ្ពោះ​ត្រង់​ណា » រមែង​មិន​បាន​សម្រេច​ការ​អ្វី​ឲ្យ​បាន​ជា​ផល​ប្រយោជន៍​ចំពោះ​ខ្លួន ឬ​ចំពោះ​លោក​ឡើយ ។ ជន​បែប​នេះ ក៏​មាន​ឈ្មោះ​ថា​មនសិការៈ​ចំពោះ​ការងារនឹង​សេចក្ដី​ព្យាយាម​មិន​រួញរា​ហ្នឹង​ឯង។

គំនិត​ដែល​គិត​ផ្សង​តាម​ជោគជតា ធ្វើ​ឲ្យ​មនុស្ស​មាន​សេចក្ដី​រួញរា​ដោយ​យល់​ថា​ខ្លួន​ឥត​មាន​ជោគ​វាស្នា ឬ​ចួន​កាល​រង​ចាំ​មាន​ជោគ​ល្អ​សិន​សឹម​ធ្វើ​ការងារ ។ ការពិត​នោះ ជោគ​វាស្នា​ហ្នឹង​ឯង​មិន​សូវ​ជា​សំខាន់​ប៉ុន្មាន​ទេ បើ​អ្នក​ណា​គិត​តែ​រង់​ចាំ​ជោគ​វាស្នា​មាន​មក មុខ​ជា​អត់​បាយ​ស្លាប់​មិន​ខាន ដូច​មាន​រឿង​និទាន​បុរស ៣ នាក់ៈ ម្នាក់​នោះ​គេ​បញ្ឆោត​ថា មាន​បុណ្យ​វាស្នា​នឹង​បាន​គ្រង​រាជ​ជា​ក្ស័ត្រ ក៏​គិត​តែ​ពី​ពឺត​អង្គុយ​ចាំ​ដេក​ចាំ​រាជ​រថ​មក​ទទួល​ឲ្យ​ទៅ​គ្រង​រាជ​ សម្បត្តិ មិន​គិត​ខ្វល់​ខ្វាយ​ធ្វើ​ការងារ​ត្រា​តែ​អត់​បាយ​ស្លាប់​ទៅ ។ ឯ​សម្លាញ់​ពីរ​នាក់​ទៀត ខំ​ខ្វល់​ខ្វាយ​ធ្វើ​ការងារ ព្រោះ​គ្រូ​ទាយ​ថា ឥត​ជោគ​វាស្នា គ្រាន់​តែ​មាន​សម្បត្តិ​ចាយ​វាយ​គ្រប់​គ្រាន់ មិន​រហេម​រហាម ។ អ្នក​ខ្លះ​ផ្សង​ជោគ​វាស្នា​ទិញ​ឆ្នោត​ដែល​មាន​ផល​យ៉ាង​ស្ដួច​ស្ដើង​ណាស់ ត្រឹម ១% ប៉ុណ្ណោះ ។ រឿង​ជោគជតា​រាសី​របស់​មនុស្ស​យើង​នេះ ជា​របស់​មិន​គួរ​ជឿ​ទេ អ្នក​ដែល​ជឿ​គ្រូ​ទាយ ក៏​គិត​តែ​ដេក​ចាំ​ជោគ​ឥត​ធ្វើ​ការ​អ្វី ជា​ពួក​មិន​គិត​ចេញ​ទុន​អ្វី គិត​តែ​ឲ្យ​ខាង​បាន​ចំណេញ​តែ​ម្យ៉ាង តើ​គំនិត​នេះ​សម​ហេតុផល​ទេ?

មាន​ជនានុជន​ដោយ​ច្រើន មិន​សូវ​នឹក​គិត​រលឹក​ដល់​ពេល​វេលា​ដ៏​មាន​ដំឡៃ​របស់​ខ្លួន ដែល​កន្លង​រំលង​ទៅ​រាល់ ៗ ថ្ងៃ ដោយ​មិន​បាន​ធ្វើ​ប្រយោជន៍​អ្វី ។ ប្រសិន​បើ​នឹក​ឃើញ​មុខ​ជា​នឹក​ស្ដាយ​ក្រោយ​ច្រើន​អ្នក​ខ្លះ​បណ្ដោយ​ខ្លួន​ ឲ្យ​ធ្លាក់​ទៅ​ក្នុង​អបាយ​មុខ គិត​តែ​ខាង​ស៊ី​ផឹក​ដើរ​លេង​សប្បាយ​ទៅ​តាម​រោង​មហា​ស្រព​ផ្សេង ៗ រាល់​ថ្ងៃ ។ ប្រសិន​បើ​គេ​គិត​ថា​គេ​កើត​មក​គិត​តែ​ពី​ខាង​សប្បាយ​មួយ​មុខ ឥត​គិត​ដល់​កេរ្តិ៍​ឈ្មោះ​កិត្តិយស​ឬ​សេចក្ដី​ចំរើន ឬ​វិនាស ក៏​លើក​ទុក​ទៅ​ចុះ ព្រោះ​មនុស្ស​ជំពូក​នេះ បើ​មាន​ភាគ​ច្រើន​ក្នុង​លោក មុខ​ជា​ធ្វើ​លោក​ទាំង​មូល​ឲ្យ​ទៅ​ជា​សត្វ​លោក​មិន​មែន​ជា​មនុស្ស​លោក​ដូច​ សព្វ​ថ្ងៃ​នេះ​ទេ ប៉ុន្តែ​មនុស្ស​យើង​គ្រប់​រូប រមែង​មាន​ខួរ​ក្បាល​សម្រាប់​ហាត់​រៀន​ប្រើ​ការ​ជា​ប្រយោជន៍​បាន​គ្រប់​ខណៈ ហើយ​អត្ថប្រយោជន៍​នេះ កាល​បើ​កាន់​តែ​លូត​លាស់​ចំរើន​ឡើង ៗ នឹង​ជួយ​បំពេញ​សេចក្ដី​ខ្វះ​ខាត​របស់​ប្រទេស​ជាតិ បាន​ជា​អនេក​ប្រការ​អ្នក​ដែល​បាន​កសាង​សេចក្ដី​ចំរើន​ដល់​ប្រទេស​ជាតិ បាន​ច្រើន​ត្រឹម​ណា​កិត្តិយស​នឹង​កេរ្តិ៍​ឈ្មោះ​ក៏​ចារិក​ជាប់​នៅ​ក្នុង​ ប្រវត្តិសាស្រ្ត​របស់​ជាតិ អស់​កាល​ជា​យូរ​អង្វែង​ដរាប​នោះ ។ ហេតុ​ដូច្នេះ ទើប​យើង​ត្រូវ​ចេះ​ប្រើ​ពេល​ទំនេរ​របស់​យើង ឲ្យ​បាន​សម្រេច​ជា​អត្ថប្រយោជន៍​ដល់​ខ្លួន​យើង ដរាប​ដល់​វង្ស​ត្រកូល​ប្រទេស​ជាតិ​របស់​យើង សូម្បី​ក្នុង ១ ថ្ងៃ​ត្រឹម ១ ម៉ោង មួយ​ខែ ៣០ ម៉ោង មួយ​ឆ្នាំ ៣៦៥ ម៉ោង ចុះ​ដល់ ១០ ឆ្នាំ​ទៅ តើ​ប៉ុន្មាន​ម៉ោង? – ការ​សិក្សា​របស់​ក្មេង​ក្នុង ១ ឆ្នាំ ជាង ១.០០០០ ម៉ោង ប៉ុណ្ណោះ ក៏​អាច​ញ៉ាំង​ផល​សម្រេច​ជា​អនេក​ប្រការ​រាល់ ៗ ឆ្នាំ ។ បើ​លោក​ចេះ​ប្រើ​ពេល​ទំនេរ​របស់​លោក ត្រឹម ១ ថ្ងៃ ១ ម៉ោង ឬ ២ ម៉ោង សម្រាប់​ការ​សិក្សា លោក​ក៏​នឹង​មាន​ចំណេះ កើន​ចំរើន​ឡើង​មិន​មែន​តិច​ឡើយ មាន​ឧទាហរណ៍​ដូច​វិញ្ញូជន ដែល​ចេះ​ប្រើ​ពេល​ទំនេរ​ត្រឹម ១ ថ្ងៃ ១ – ២ ម៉ោង​ប៉ុណ្ណោះ គេ​អាច​សរសេរ​វចនានុក្រម​បាន​ជា​ច្រើ​ភាគ​ហើយ​មាន​វិញ្ញូជន​ខ្លះ អាច​ហាត់​និយាយ​ភាសា​ផ្សេង ៗ បាន​ដល់ ១២ ភាសា ព្រោះ​ចេះ​ប្រើ​ពេល​ទំនេរ​ត្រឹម ១ ថ្ងៃ ១ ម៉ោង២ម៉ោងប៉ុណ្ណោះ។

ត​អំពី​នេះ​ទៅ លោក​នឹង​ឃើញ​ថា ការ​ប្រើ​ពេល​ទំនេរ​ឲ្យ​មាន​ប្រយោជន៍​នោះ តើ​ជា​ការ​សំខាន់​ដូច​ម្ដេច​ខ្លះ?-

អស់​លោក​អ្នក​ដែល​ធ្លាប់​ធ្វើ​ការ​មក​យូរ ៗ ហើយ បាន​ទទួល​ផល​កម្រៃ​នៅ​ដដែល មិន​កើន​ចំរើន​ឡើង​សោះ នោះ​បើ​គេ​ចេះ​ប្រើ​ពេល​ទំនេរ​ស្វែង​រក​ផល​ប្រយោជន៍​ត​ទៅ​ទៀត នឹង​មាន​កំរ៉ៃ​កើន​ចំរើន​ឡើង បាន​ធូរ​ចាយ​សប្បាយ​ចិត្ត​ច្រើន​មិន​ខាន ។

កិលហ្វារ៉ាដេយ៍ ជា​អ្នក​ប្រាជ្ញ​វិទ្យាសាស្រ្ត​ជាតិ​អង់គ្លេស​យ៉ាង​ល្បីល្បា្ កាល​ពី​ក្មេង​ទី​ទាល់​ក្រ​ណាស់ ធ្វើ​ការ​ហាត់​ដេរ​ក្រប​សៀវភៅ​នៅ​រោង​ពុម្ព ១ ដោយ​ឥត​បាន​ទទួល​ប្រាក់​រង្វាន់​ឈ្នួល​ទេ តែ​កុមារ​នេះ​បាន​ខំ​ប្រើ​ពេល​ទំនេរ ៗ ដែល​នៅ​សល់​ពី​ការ​ហាត់​ដេរ​ក្រប​សៀវភៅ​នោះ ខំ​ពិនិត្យ​មើល​សៀវភៅ​ទាំង​ឡាយ ដែល​គេ​យក​មក​ជួល​ដេរ​ក្រប​នោះ ស្ទើរ​តែ​គ្រប់ ៗ សៀវភៅ ទើប​បណ្ដាល​ឲ្យ​សេចក្ដី​ចេះ​ដឹង​របស់​ហ្វារ៉ាដេយ៍ កាន់​តែ​រីក​ចំរើន​ឡើង ហើយ​ជួប​ជួន​ជា​មាន​គេ​យក​សៀវភៅ « ឥនស៊ីក្លូប៉េឌីប្រីតាន្និក » មក​ឲ្យ​ដេរ​ក្រប កុមារ​ក៏​បើក​មើល បាន​ប្រទះ​ត្រង់​កន្លែង​និយាយ​ពី​វិជ្ជា​អគ្គិសនី ក៏​នឹក​ភ្នក​ចង់​ចេះ​ដឹង​ក៏​សាក​ល្បង​ល​មើល ឃើញ​ផល​ជាក់​ស្ដែង​ហុច​ដល់​គំនិត ។ តាំង​ពីកាល​នោះ​មក ហ្វារ៉ាដេយ៍​ក៏​ខំ​ប្រឹង​សិក្សា​វិទ្យាសាស្រ្ត​ឡើង ត​មក​បាន​អាន​សៀវភៅ​វិជ្ជា​គីមី​ដែល​មាន​ក្នុង​សៀវភៅ​នោះ ត្រា​តែ​ស្ទាត់​ជំនាញ ។ ថ្ងៃ​មួយ​មាន​ឱកាស​បាន​ចូល​ទៅ​ស្ដាប់​បាឋកថា​ខាង​វិទ្យាសាស្រ្ត នៅ​រាជ​បណ្ឌិត្យ​ស្ថាន មាន​ចិត្ត​ស្ម័គ្រ​ចូល​ទៅ​ធ្វើការ​ក្នុង​តំណែង​ភ្នាក់ងារ​វិទ្យាសាស្រ្ត នៅ​រាជ​បណ្ឌិត្យ​ស្ថាន​នោះ ហ្វារ៉ាដេយ៍​បាន​សាក​ល្បង​វិជ្ជា​អគ្គិសនី​នឹង​គីមី ត្រា​តែ​បាន​ជួប​ប្រទះ​វិធី​ផ្សេង ៗ យ៉ាង​ច្រើន​បំផុត ។ ត​មក​បាន​ទទួល​នាទី​ជា​ចាងហ្វាង ហើយ​បាន​ទទួល​កិត្តយស​ជា​នាយក​ខាង​វិជ្ជា​ហ្វីស៊ិក​នឹង​គីមី ។

គ្មាន​អ្នក​ណា​នឹក​នា​ថា ក្មេង​កំសត់​កូន​ជាង​ដំ​ដែក នឹង​មាន​កិត្តិយស​កេរ្តិ៍​ឈ្មោះ​ល្បី ហើយ​ទៅ​ជា​អ្នក​ប្រាជ្ញ​វិទ្យសាស្រ្ត​យ៉ាង​ល្បី​ល្បាញ​ដល់​ម្ល៉ោះ​ឡើយ ។

យ៉ជ៌ស្ទីហ្វេនស័ន ជា​តួ​យ៉ាង​ដ៏​គាប់​ប្រសើរ​មួយ​របស់​មនុស្ស ។ កាល​ចាប់​ផ្ដើម​ធ្វើ​របរ​ចិញ្ចឹម​ជីវិត គេ​ជា​អ្នក​ជីក​អណ្ដូង​រ៉េ​យ៉ាង​កំសត់ តែ​មាន​គំនិត​គិត​ជញ្ជឹង​ដល់​ឋានៈ​របស់​ខ្លួន​គួរ​ឲ្យ​បាន​គាប់​ប្រសើរ​ជាង​ នេះ​ណាស់ ក៏​ស្រាប់​តែ​ដុះ​គំនិត​សំខាន់​ឡើង​ក្នុង​ខួរ​ក្បាល​របស់​គេ គឺ​ការ​គិត​សាង​តួ​ចក្រ​រថភ្លើង​ឡើង ដ្បិត​នៅ​ក្នុង​សម័យ​នោះ គេ​នៅ​និយម​ប្រើ​រទេះ​សេះ​នឹង​រទេះ​លា សម្រាប់​ដឹក​នាំ​សម្ភារៈ​នឹង​អ្នក​ជិះ​ដោយ​សារ ដែល​នាំ​មិន​ស្រួល​ដល់​ការ​គមនាគមន៍​ណាស់ ។ តែ​ខ្លួន​ជា​អ្នក​ទី​ទាល់​ក្រ​ណាស់​គំនិត​នេះ​នឹង​កើត​ផល​ឬ​ឥត​ផល​នៅ​ជា​ ប្រស្នា គេ​ខំ​ធ្វើ​ការ​ជីក​ត្បូង​ថ្ម​បាន​កំរៃ​ប្រចាំ​ថ្ងៃ​បន្តិច​បន្តួច ទាំង​មិន​មាន​ផល​កំរៃ​ពី​ផ្លូវ​ដទៃ​ទៀត​ផង ។ ទើប​គេ​កើត​គំនិត​គិត​ស្វែង​រក​ផល​កំរៃ​ពី​ខាង​ក្រៅ ក្រៅ​ពី​មុខ​របរ​សព្វ​ថ្ងៃ គេ​គិត​ធ្វើ​ការ​ស៊ី​ឈ្នួល​ជួល​ដេរ​ប៉ះ​ខោអាវ ជួស​ជុល​ស្បែក​ជើង​របស់​ពួក​កម្មករ​ផង​គ្នា បាន​កំរ៉ៃ​កើន​ចំរើន​ឡើង​ខ្លះ ហើយ​ខំ​សន្សំ​ប្រាក់​កាស​សម្រាប់​ជា​ដំឡៃ​សាលារៀន​នៅ​ពេល​យប់ គេ​មាន​សេចក្ដី​កង្វល់​មួយ​ដែល​ត្រូវ​ទទួល​ភារៈ គឺ​បិតា​ខ្វាក់​ភ្នែក ដែល​ត្រូវ​ចិញ្ចឹម​បីបាច់​ថែ​រក្សា​បើ​ទុក​ជា​មាន​ឧបសគ្គ​ដូច្នេះ​ក៏​ដោយ​គេ ​ក៏​ឥត​រួញរាគោល​បំណង​របស់​គេ​គឺ​ការ​សាង​រថភ្លើង​ឲ្យ​បាន​សម្រេច។

កាល​គេ​ដំណើរ​រឿង​នេះ​ឲ្យ​អ្នក​ដទៃ​ស្ដាប់ ពួក​អ្នក​ស្ដាប់​ត្រឡប់​ជា​បន្តុះ​ថា មាន​គំនិត​ឆ្កួត​រវើរវាយ អ្នក​ខ្លះ​ក៏​ថា រថចក្រ​អ្នក​ឯង​ធ្វើ​ឲ្យ​កើត​ភ្លើង​ឆេះ​មិន​ខាន អ្នក​ខ្លះ​ថា​ធ្វើ​ដូច​ម្ដេច​កើត បើ​ប្រើ​ដុត​ភ្លើង​ដូច្នោះ មុខ​ជា​អ្នក​ជិះ​រថចក្រ​ឈ្លក់​ផ្សែង​ភ្លើង​ស្លាប់​មិន​ខាន អ្នក​ខ្លះ​បន្តុះ​ថា ប្រហែល​ជា​ដល់​គ្រា​ហីនហោច​នៃ​ពួក​ជាង​ធ្វើ​រថ​រទេះ​ទូក​ក្ដារ​ហើយ ។ ប៉ុន្តែ ១៥ ឆ្នាំ ត​មក ពួក​អ្នក​តិះដៀល​ដល់​គំនិត​យ៉ាង​ចំឡែក​នោះ ត្រឡប់​ងឿង​ឆ្ងល់​នឹក​ស្ងើច​រាល់​គ្នា កាល​ដែល​រថភ្លើង​មួយ​ដំបូង​របស់​គេ បាន​ចាប់​បើក​លឿន​ទៅ​បាន​លើ​ផ្លូវ​ដែក​ព្រម​ទាំង​អ្នក​ជិះ​ជា​ចំនួន​ច្រើន នេះ​ហើយ​ជា​គំនិត​យល់​សប្តិ ទ្រឡប់​ជា​មាន​មែន​ពិត​ឡើង​យ៉ាង​អស្ចារ្យ។

លិនគល្ន៍​ប្រធានាធិបតី​នៃ​ទ្វីប​អាមេរិក​ក្នុង​សម័យ​មួយ ដំបូង​ឡើយ​ជា​ក្មេង​កំសត់ អាស្រ័យ​នៅ​ក្នុង​ខ្ទម​តូច​មួយ មិន​ដែល​ចូល​សាលារៀន គ្មាន​សៀវភៅ​រៀន គ្មាន​គ្រូ​បង្រៀន តែ​ដែល​អាច​អ្វើ​ជា​មនុស្ស​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ក៏​ព្រោះ​ការ​ហាត់ ​រៀន​ខ្លួន​ឯង នឹង​ការ​រាប់​អាន​ខ្លួន​ឯង ។ វិធី​ដែល​គេ​ប្រតិបត្តិ គឺ​ខំ​រៀន​អក្សរ​ដោយ​ខ្លួន​ឯង ដោយ​អាស្រ័យ​ពន្លឺ​ភ្លើង​ឧស​ដែល​ដុត​នៅ​ខាង​មុខ​ខ្ទម គេ​ជឿ​ថា គេ​តោង​រៀន​ឲ្យ​បាន​សម្រេច ។

យើង​បាន​ដឹង​ជាក់​ច្បាស់​ហើយ​ថា សេចក្ដី​សម្រេច​របស់​មនុស្ស​នៅ​ត្រង់​ខ្លួន​ឯង​តាំង​ចិត្ត​ពិត​ជា​ប្រធាន សេចក្ដី​និយម​រាប់​អាន​ខ្លួន​ឯង​ក៏​ជា​ការ​សំខាន់​ណាស់​ដែរ ។ មាន​ទំនង​ដែល​គួរ​ឲ្យ​ស្ដាយ​ពេក ចំពោះ​យុវជន​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ ច្រើន​មាន​គំនិត​មិន​រហ័ស​រួស​រាន់​ទាន់​កាល​សម័យ​របស់​លោក ដែល​ចំរើន​ឡើង​យ៉ាង​ឆាប់​រហ័ស ហើយ​គេ​គិត​យល់​ដល់​ឋានៈ នឹង​ការ​របរ​របស់​ខ្លួន ថា​ល្មម​គ្រប់​គ្រាន់​សម្រាប់​ខ្លួន​ហើយ ឬ​ដោយ​ទំរន់​ខ្ជិល​ប៉ុណ្ណោះ ទើប​គេ​ខំ​ប្រឹង​ខ្វល់​ខ្វាយ​ស្វែង​រក​អត្ថប្រយោជន៍​អ្វី​ត​ទៅ​ទៀត ។ មាន​ខ្លះ​យល់​ខុស​ថា ការ​ស្រួល ៗ ងាយ ៗ ជា​របស់​គាប់​ប្រសើរ​សម្រាប់​ជីវិត​របស់​ខ្លួន ទោះ​បី​បាន​ប្រាក់​រង្វាន់​បៀវត្ស​បន្តិច​បន្តួច​ក៏​ដោយ ជន​ពួក​នេះ​មិន​បាន​ភ្នក​នឹក​ដល់​ធម្មជាតិ ដែល​បាន​ប្រគល់​សតិ​បញ្ញា​នឹង​សមត្ថភាព​មក​ដល់​ខ្លួន​គ្រប់ ៗ រូប តាំង​ពី​មក​ចាប់​កំណើត​ក្នុង​នា​លោកិយ​នេះ ហើយ​ឥត​បាន​ប្រើ​សមត្ថភាព​នោះ​សោះ ។

តាម​ដោយ​ពិត​នោះ នៅ​ប្រទេស​យើង​សព្វ​ថ្ងៃ​នេះ មាន​ជន​ដែល​បាន​ទទួល​ការសិក្សា​មក​ហ្មត់ចត់​តិច​ណាស់ ។ អ្នក​ដែល​ចង់​ចេះ​ចង់​ដឹង​ជ្រៅ​ជ្រះ ត្រូវ​តែ​ខំ​សិក្សា​ដោយ​ខ្លួន​ឯង តោង​យក​ចិត្ត​ទុក​ដាក់​អាន​ប្រវត្តិ​របស់​មនុស្ស​សំខាន់ ៗ ក្នុង​លោក ដើម្បី​ជា​ផ្លូវ​គំនិត​សម្រាប់​ប្រកប​កិច្ចការ​ផ្ទាល់​ខ្លួន នឹង​ជា​ប្រយោជន៍​ដល់​ប្រទេស​ជាតិ​ត​ទៅ ។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ពេក ហើយ​គួរ​ឲ្យ​អណោច​អាធ័ម​ណាស់ ចំពោះ​ប្រទេស​ខ្មែរ​យើង​សព្វ​ថ្ងៃ​នេះ មិន​សូវ​មាន​សៀវភៅ​ធម៌​អាថ៌​នឹង​បាលី​បាគូ​បន្តិច​បន្តួច សម្រាប់​សិក្សា​ខាង​ផ្លូវ​សាសនា ។ រួម​សេចក្ដី​ខ្លី​ទៅ នៅ​ស្រុក​ខ្មែរ​ទាំង​មូល​មិន​ទាន់​មាន​រោងពុម្ព​នឹង​សៀវភៅ​បោះពុម្ព ឲ្យ​សម​នឹង​ឋានៈ​របស់​ប្រទេស​នៅ​ឡើយ​ទេ ត្រង់​ណេះ​ត្រូវ​បង​ប្អូន​រួម​ជាតិ​ព្រួត​ដៃ​គ្នា​កសាង​ឲ្យ​បាន​ចំរើន​ឡើង​ ទើប​ប្រជាជាតិ​យើង ធ្វើ​ដំណើរ​ទៅ​មុខ​បាន​រហ័ស បើ​មិន​ដូច្នោះ​ទេ មុខ​ជា​រលំ​រលាយ​ជាតិ ឬ​ជា​ខ្មែរ​ក្រឡៃ​ក្លាយ​ទៅ​ជា​ជាតិ​ដទៃ​មិន​ខាន ។

នៅ​នានា​ប្រទេស គេ​និយម​រាប់​អាន​សៀវភៅ សំខាន់​ជាង​ការ​មើល​កុន​មើល​ល្ខោន​ច្រើន​ណាស់ ។ ប្រជាជន​របស់​គេ​គ្រប់​ថ្នាក់​ច្រើន​និយម​មើល​កាសែត​រាល់​ថ្ងៃ យ៉ាង​ហោច​ណាស់​ក្នុង​មួយ​ថ្ងៃ ២ ច្បាប់​ក្រៅ​ពី​នេះ​នៅ​និយម​អាន​សៀវភៅ របស់​អ្នក​និពន្ធ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ទៀត​រាល់​ថ្ងៃ ដើម្បី​ជា​បច្ច័យ​ដុស​ខាត់​ខួរ​ក្បាល​របស់​គេ​ឲ្យ​ភ្លឺ​ថ្លា ។ ហេតុ​ដូច្នោះ ទើប​គេ​អាច​បោះ​ពុម្ព​សៀវភៅ​ចំណាយ​ចេញ​ទៅ​រាប់​ហ្មឺន​រាប់​សែន​ក្បាល ចួន​កាល​រាប់​លាន​ក៏​មាន។

មាន​តែ​ការ​អាន​សៀវភៅ​ប៉ុណ្ណោះ​ទេ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ខួរ​ក្បាល​ឈ្លាសវៃ​ទាន់​សម័យ​និយម ។ សៀវភៅ​ល្អ ៗ ដែល​មាន​សារប្រយោជន៍​អាច​នឹង​ធ្វើ​ជីវិត​នឹង​ថានៈ​របស់​អ្នក​ឲ្យ​បាន​ថ្កើង​ រុង​រឿង​ជា​អនេក​ប្រការ ដូច​ពួក​មហា​បុរស​ក្នុង​លោក​ធ្លាប់​បាន​ប្រព្រឹត្ត​មក​ហើយ មាន​អទិ​ដូច​ជា ហ្វារ៉ាដេយ៍​ពិត្ត​នាយក​រដ្ឋ​មន្រ្តី​អង់គ្លេស​ក្នុង​សម័យ​មួយ នឹង លិនគល្ន៍​ប្រធានាធិបតី​អាមេរិក ដែល​មាន​កេរ្តិ៍​ឈ្មោះ​ខ្ពង់​ខ្ពស់ ព្រោះ​ការ​អាន​សៀវភៅ​នេះ​ឯង ។ ណាប៉ូលេអុង ចក្រពត្តិ​បារាំង​សែស​ក៏​ទ្រង់​យក​ព្រះ​រាជ​ហឫទ័យ​ទុកដាក់​នឹង​ការ​អាន​ សៀវភៅ​យ៉ាង​ក្រៃលែង។ ហ្រ្វានស៊ិសបេខន​ពោល​ថា « ការ​អាន​សៀវភៅ ធ្វើ​មនុស្ស​ឲ្យ​ជា​មនុស្ស​បរិបុណ្ណៈ » ។ តែ​ការ​អាន​សៀវភៅ​នេះ ក៏​មិន​មែន​ជា​ការ​ងាយ​ស្រួល​ដែរ ព្រោះ​សៀវភៅ​និមួយ ៗ រមែង​មាន​ទាំង​រឿង​ល្អ – អាក្រក់​ច្របល់​គ្នា ទើប​មុន​នឹង​អាន​សៀវភៅ​អ្វី​នោះ គួរ​រើស​រក​មើល​សៀវភៅ​ណា​ដែល​ល្អ ៗ សិម​អាន ព្រោះ​សៀវភៅ​ល្អ ៗ ជា​ឧបាយ​ដាស់​តឿន​ក្រើន​រំលឹក​ចិត្ត​គំនិត​ឲ្យ​ទៅ​ជា​អ្នក​និពន្ធ​មាន​ កេរ្តិ៍​ឈ្មោះ​ល្បី ឲ្យ​កើត​មនុស្ស​ធម៌ ឲ្យ​កើត​វិទ្យាសាស្រ្ត​ឲ្យ​កើត​មនុស្ស​សំខាន់ ៗ ក្នុង​លោក រហូត​ដល់​កើត​ចិត្ត​ចោរ​ឃោរឃៅ​សម្លាប់​គេ​ឥត​ញញើត​ដៃ​ដូច្នេះ​ការ​ជ្រើសរើស​ មើល​សៀវភៅ​សិន​សិម​អានទើប​មាន​ប្រយោជន៍​យ៉ាង​សំខាន់​សម្រាប់​ជីវិត។

សៀវភៅ​ជា​មិត្ត​ល្អ​របស់​មនុស្ស យើង​បាន​សប្បាយ​រីករាយ​ចិត្ត​នឹង​សារប្រយោជន៍​អំពី​សៀវភៅ សៀវភៅ​ឥត​មាន​ពេល​ប្រែប្រួល​ទេ បើ​ទុក​ជា​បាន​ទុក្ខ​សោក​យ៉ាង​ណា​ក៏​ដោយ សៀវភៅ​លួង​លោម​ចិត្ត​ក្នុង​គ្រា​មាន​ទុក្ខ នាំ​ឲ្យ​សប្បាយ​រីក​រាយ​នៅ​ពេល​ទំនេរ សៀវភៅ​មិន​បោះ​បង់​ឲ្យ​យើង​នៅ​តែ​ម្នាក់​ឯង យ៉ាង​កណ្ដោច​កណ្ដែង ក្រៅ​ពី​នេះ សៀវភៅ​ជា​គ្រឿង​ដាស់​តឿន​ចិត្ត​ឲ្យ​យើង​ខំ​ខ្មីឃ្មាត ហើយ​នៅ​ជា​យុវជន​ទាន់​សម័យ​ជានិច្ច ។

 

 

Posted in Uncategorized | Leave a comment

History king Jayavaraman 7

By : Thoeb Seyha Email : samanseyha@yahoo.com


History of King Jayvaraman VII

Jayavarman VII (born c. 1120/25 — died c. 1215/19) King of the Khmer (Cambodian) empire of Angkor (r. 1181 – c. 1215).
Born into the royal family of Angkor, he settled in the Champa kingdom (present-day central Vietnam) in his young adulthood and engaged in military campaigns.
In his late fifties he led his people in a struggle for independence after their subjugation by the Cham. He was crowned king of a reconstituted Khmer empire at 61.
He ruled more than 30 years and brought the empire to its zenith in terms both of territorial extent and of royal architecture and construction. Champa, southern Laos,
and portions of the Malay Peninsula and Myanmar (Burma) came under his control. He built temples, hospitals, and rest houses, and rebuilt the city of Angkor
(now called Angkor Thom).His dedication to both the spiritual and physical needs of the people has made him a national hero to modern Cambodians.

Jayavarman VII (1125 – 1215) was a king (reigned c.1181-1215) of the Khmer Empire in present day Siem Reap. Cambodia.
He was the son of King Dharanindravarman II (r. 1150-1160) and Queen Sri Jayarajacudamani. He married Jayarajadevi and then, after her death, married her sister
Indradevi. The two women are commonly thought to have been a great inspiration to him, particularly in his unusual devotion to Buddhism. Only one previous Khmer
king had been a Buddhist.

  • Jayavarman’s Early Years
Jayavarman probably spent his early years away from the Khmer capital. He may have spent time among the Cham of modern-day Vietnam.
The Cham shared with the Khmer the Hindu and Buddhist religions, as well as the use of Sanskrit as a formal language.

  • Jayavarman’s Defeat of the Cham and Coronation
In 1177 and again in 1178, the Cham invaded Cambodia.[1] In 1178, they launched a surprise attack on the Khmer capital by sailing a fleet up the Mekong River,
across Lake Tonle Sap, and then up the Siem Reap River, a tributary of the Tonle Sap. The invaders pillaged the Khmer capital of Yasodharapura and put the king to
death, as well as taking the Apsara dancers.Also in 1178, Jayavarman came into historical prominence by leading a Khmer army that ousted the invaders. At the time,
he may already have been in his 60s. Returning to the capital, he found it in disorder.He put an end to the disputes between warring factions and in 1181 was crowned
king himself. Early in his reign, he probably repelled another Cham attack, quelled a rebellion, and rebuilt the capital of Angkor. In 1191, he sacked the capital of Champa.

  • Jayavarman’s Construction of Public Works and Monuments
Over the 30 some years of his reign, Jayavarman embarked on a grand program of construction that included both public works and monuments. As a Mahayana
Buddhist, his declared aim was to alleviate the suffering of his people. One inscription tells us, “He suffered from the illnesses of his subjects more than from his own;
the pain that affected men’s bodies was for him a spiritual pain, and thus more piercing.” This declaration must be read in light of the undeniable fact that the numerous
monuments erected by must have required the labor of thousands of workers, and that Jayavarman’s reign was marked by the centralization of the state and the herding
of people into ever greater population centers.Historians have identified three stages in Jayavarman’s building program. In the first stage, he focussed on useful
constructions, such as hospitals, rest houses along the roads, and reservoirs. Thereafter, he built a pair of temples in honor of his parents: Ta Prohm in honor of his mother
and Preah Khan in honor of his father. Finally, he constructed his own “temple-mountain” at Bayon and developed the city of Angkor Thom around it. He also built Neak
Pean (“Coiled Serpent”), one of the smallest but most beautiful temples in the Angkor complex, a fountain with four surrounding ponds set on an island in that artificial
lake.

  • Jayavarman’s Early Years
Jayavarman probably spent his early years away from the Khmer capital. He may have spent time among the Cham of modern-day Vietnam. The Cham shared with the
Khmer the Hindu and Buddhist religions, as well as the use of Sanskrit as a formal language.

  • Ta Prohm
In 1186, Jayavarman dedicated Ta Prohm (“Ancestor Brahma”) to his mother. An inscription indicates that this massive temple at one time had 80,000 people assigned
to its upkeep, including 18 high priests and 615 female dancers. The first Lara Croft film was shot in Ta Prohm as well as a few scenes from the movie Troy.

  • Preah Khan
Jayavarman also built the temple and administrative complex of Preah Khan (“Sacred Sword”), dedicating it to his father in 1191.

  • Angkor Thom and Bayon
Angkor Thom (“Big Angkor”) was a new city centre, called in its day Indrapattha. At the centre of the new city stands one of his most massive achievements — the
temple now called the Bayon, a multi-faceted, multi-towered temple that mixes Buddhist and Hindu iconography. Its outer walls have startling bas reliefs not only of
warfare but the everyday life of the Khmer army and its followers. These reliefs show camp followers on the move with animals and oxcarts, hunters, women cooking,
female traders selling to Chinese merchants, and celebrations of common footsoldiers. The reliefs also depict a naval battle on the great lake, the Tonle Sap.

  • Fixing the Dates
The historical record is a mixture of the incredibly precise (we know the exact date that a temple was consecrated) and more ambiguous texts and archaeological
evidence. Thus, many of the dates marking the life and reign of Jayavarman VII are a matter of conjecture and inference. What is known is that King Suryavarman
(Sun Shield) II, builder of the great Angkor Wat, died some time in the early 1150s. He was succeeded by Yashovarman II who was himself overthrown by
Tribhuvanadityavarman (Protegee of the Three Suns) assumed to be an usurper. There is a minority view that the current biography of Jayavarman is imaginary and that
the evidence could just as easily support the view that he was the usurper. One date that has been generally accepted is 1177 when the Chams, who had themselves been
subjected to numerous Khmer invasions, took the city of Yashodharapura. Nonetheless, this date, not to mention the event itself, has been questioned by Michael Vickery
, who doubts the reliability of the Chinese sources for this period.[2] A Cham king took the title of Jaya-Indravarman. In 1181 Jayavarman VII became King after
leading the Khmer forces against the Chams.Jayavarman died in about 1215, at an advanced age ranging from 85 to 90. He was succeeded by Indravarman about whom
almost nothing was written. There is only one inscription about him, one that establishes he had died by 1243. This lack of praise and pomp led David P. Chandler, in an
influential article, to speculate that Indravarman may have been the Leper King of Cambodian legend and later record. Indravarman was succeeded by Jayavarman VIII
who it is thought supported a Hindu revolt. Certainly there is evidence of enormous and organised defacing of Jayavarman VII’s works. The niches all along the top of the
wall around the city contained images of the Buddha. Most of these were removed. A statue of Jayavarman VII was found by excavators having been thrown down a
well. Buddha images in Preah Khan were re-worked to resemble Brahmins. When Cambodia finally did become a Buddhist country, it followed Theravada Buddhism,
not the Mahayana Buddhism practised by Jayavarman VII.

  • Interpretation
Care must be taken not read European patterns of kingship, inheritance or nationhood onto the history of the Khmer empire. Sons did not necessarily inherit their father’s
thrones; Jayavarman VII himself had many sons, such as Suryakumara and Virakumara, who were crown princes (the suffix kumara usually is translated as crown
prince). They did not inherit. Jayavarman VII remains a potent symbol of national pride for present day Cambodians. As a Buddhist King in a now Buddhist country he is
regarded with great respect. He built and repaired many ‘firehouses’ across the Empire, which are thought of as places for travellers to rest and many buildings which are
now called hospitals in translation. This has contributed to a legend of the Buddharaja, the King-Buddha, who privileged compassion in ruling. This view of Jayavarman
and his reign is supported by some beautiful portrait sculpture of him in meditation

  • Notes
Wikimedia Commons has media related to: Jayavarman VII

  1. David P. Chandler, A History of Cambodia (Boulder: Westview Press, 1992.)
  2. Michael Vickery, WPS 37 Champa Revised. Singapore: Asia Research Institute, 2005, p. 57.
  3. http://www.ari.nus.edu.sg/publication_details.asp?pubtypeid=WP&pubid=304
Posted in Uncategorized | Leave a comment